ឱកាសជាមួយ The Thinker Cambodia

តើអ្នកមានចំណាប់អារម្មណ៍ទៅលើការសរសេរអត្ថបទទាក់ទងទៅនឹងកិច្ចការបរទេសនិងទំនាក់ទំនងអន្តរជាតិដែរឫទេ? បើសិនជាមាន The Thinker Cambodia គឺជាកន្លែងដ៏ល្អមួយសម្រាប់អ្នក។

The Thinker Cambodia គឺជាវេទិកាអត្ថាធិប្បាយនិងវិភាគទៅលើកិច្ចការបរទេស។ យើងផ្តោតសំខាន់ទៅលើភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងសន្តិសុខ។ យើងមានគោលដៅលើកកម្ពស់ការយល់ដឹងខណៈវិទ្យាសាស្រ្តទៅលើកិច្ចការបរទេសនៅកម្ពុជាតាមរយៈទស្សនទាននិងគំនិតថ្មីៗបែបស៊ីជម្រៅរបស់អ្នកសិក្សាស្រាវជ្រាវវ័យក្មេងកម្ពុជាផ្ទាល់។

បច្ចុប្បន្ន យើងកំពុងត្រូវការ អ្នកហាត់ការផ្នែកសរសេរអត្ថបទ ជាច្រើនអ្នក។

តួនាទី

  • សរសេរអត្ថបទខ្លី ឫក៏បែបស៊ីជម្រៅ ទៅលើបញ្ហាកិច្ចការបរទេសដែលទាក់ទងនឹងកម្ពុជានិងតំបន់
  • ចូលរួមនៅក្នុងការពិនិត្យផ្ទៀងផ្ទាត់ កែសំរួលអត្ថបទដើម្បីបោះពុម្ភផ្សាយនៅក្នុងគេហទំព័រ និងហ្វេសប៊ុកផេក The Thinker Cambodia
  • ចូលរួម និងជួយរៀបចំកម្មវីធីដែលរៀបចំដោយ The Thinker Cambodia
  • ចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សា The Thinker Cambodia

លក្ខណៈសម្បត្តិ

  •  មានចំណាប់អារម្មណ៍និងការប្តេជ្ញាចិត្តនៅក្នុងការសរសេរអត្ថបទទៅលើបញ្ហាអន្តរជាតិដែលទាក់ទងទៅនឹងកម្ពុជា និងតំបន់
  • ជានិស្សិតកំពុងសិក្សា ឫទើបញ្ចក់ការសិក្សាក្នុងមុខជំនាញវិទ្យាសាស្រ្តសង្គមដូចជា វិទ្យាសាស្រ្តនយោបាយ ទំនាក់ទំទងអន្តរជាតិ គោលនយោបាយសាធារណៈ ឫក៏មុខជំនាញប្រហាក់ប្រហែល
  • បើកគំនិតនិងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ខ្លួនឯង

អត្ថប្រយោជន៍

  • កសាងបណ្តាញនិងចំណេះដឹងក្នុងសហគមន៍អ្នកសិក្សាស្រាវជ្រាវនិងបញ្ញាវន្តវ័យក្មេងកម្ពុជា
  • ពង្រឹងសមត្ថភាពខ្លួនឯងនៅក្នុងការសរសេរអត្ថបទវិភាគស៊ីជម្រៅ
  • ទទួលបានវិញ្ញាបនប័ត្រលើកសរសើរ
  • មានឪកាសក្លាយជាសមាជិកពេញសិទ្ធរបស់ The Thinker Cambodia

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ Motivation letter និង CV មកកាន់អ៊ីម៉ែល៖ thethinkercambodia@gmail.com ។​​