Hello VOA សំឡេង​ជំនាន់​ថ្មី៖ វេទិកា The Thinker Cambodia​​​​ លើកកម្ពស់​ការ​យល់​ដឹង​​​វិស័យ​នយោបាយ​​ការបរទេស​​​ដល់​យុវជន

វណ្ណ ប៊ុនណា | 9 August 2022 |
Share this article to

The Thinker Cambodia គឺជាវេទិកាអត្ថាធិប្បាយនិងវិភាគទៅលើកិច្ចការបរទេស ផ្តោត​សំខាន់​ទៅ​លើ​ភូមិសាស្រ្ត​នយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ វេទិកា​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ឲ្យ​យុវជន សិស្សនិស្សិត អ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងសាធារណជនទូទៅ​អាច​បញ្ចេញគំនិត និងទស្សនៈទៅលើបញ្ហាព្រួយបារម្ភរបស់ពួកគេ​ ដើម្បី​ធ្វើ​ឲ្យ​សំឡេង​របស់​ពួកគាត់​អាច​ត្រូវ​បាន​ឮ​ជា​សាធារណៈ និង​ត្រូវ​បាន​ពិចារណា​ដាក់​បញ្ចូល​ទៅក្នុង​ដំណើរការ​រៀបចំ​គោល​នយោបាយ។ លោក វណ្ណ ប៊ុនណា ប្រធានវេទិកា​ The Thinker Cambodia ​ថ្លែង​​​ក្នុង​​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា វេទិកា​ The Thinker Cambodia បង្កើន​ចំណេះដឹង និង​ផ្តល់ឱកាសឱ្យ​យុវជន​បញ្ចេញ​សំឡេង និង​កង្វល់ ជាពិសេស​ពាក់ព័ន្ធនឹង​ផ្នែក​នយោបាយការបរទេស៕ (អ្នកស្រី​ កាន់ វិច្ឆិកា, ភ្នំពេញ, ៨ សីហា ២០២២)

ចុច​​ស្តាប់​ឬ​ទស្សនាទីនេះ

ប្រភពៈ VOA Khmer