ចិន​រំពឹង​អ្វីខ្លះ​ពេល​កម្ពុជា ធ្វើ​ប្រធាន​អាស៊ាន​ឆ្នាំ២០២២?

Share this article to

ជាមួយ​នឹង​វត្តមានផ្នែក​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​របស់​ចិន​យ៉ាង​រឹងមាំ​នៅ​កម្ពុជា ជាពិសេស​ការជួយ​កម្ពុជា​ឥត​សំចៃ​កម្លាំង​អំឡុង​ពេល​ភ្នំពេញ រង​សម្ពាធ​ផ្នែក​ប្រជាធិបតេយ្យ​ពី​លោក​ខាងលិច និង​រងគ្រោះ​ពីវិបត្តិ​កូវីដ១៩ នាំ​ឱ្យ​កើត​ជា​សំណួរ​ថា ចិន​នឹង​រំពឹង​អ្វី​ត្រឡប់​វិញ ឬ​ទេ ពេល​កម្ពុជា​ឡើងធ្វើ​ជា​ប្រធាន​អាស៊ាន​ពី​ខែមករា ឆ្នាំ២០២២ ខាងមុខ​នេះ​ទៅ។ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព បាន​ចូលរួម​មក​បកស្រាយ​ប្រធាន​ខាង​លើ ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​និយាយ​អំពី​អាស៊ាន ជាមួយ​លោក អូន ឆេងប៉រ នៃ​វីអូអេ ដែល​ត្រូវ​បានចាក់​ផ្សាយ​កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១៕

ចុចស្តាប់នៅទីនេះ