កិច្ចពិភាក្សា The Thinker ៖ “តើពិភពលោកអាចរៀនសូត្របានអ្វីខ្លះ ពីការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន?”

Share this article to

The Thinker Cambodia បានរៀបចំកិច្ចពិភាក្សាកិច្ចការបរទេសលើប្រធានបទ៖ “តើពិភពលោកអាចរៀនសូត្របានអ្វីខ្លះ ពីការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន?” នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដែលមានការអញ្ចើញចូលរួមពីកញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង និង ព្រះតេជគុណ ហាន ណូយ និស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ជាវាគ្មិនកិត្តិយស។

 

កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើចំណុចមួយចំនួនដូចជា៖

១. តើមានកត្តាចម្បងអ្វីខ្លះ ដែលធ្វើឱ្យសហរដ្ឋអាមេរិកដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន? ហើយការស្ថានការណ៍នេះមានអត្ថន័យយ៉ាងណាចំពោះពលរដ្ឋអាហ្វហ្គានីស្ថាន?

២. តើមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យរដ្ឋាភិបាលទីក្រុងកាប៊ូលដួលរលំយ៉ាងឆាប់រហ័សបែបនេះ?

៣. តើអាហ្វហ្គានីស្ថានក្រោមការដឹកនាំរបស់ក្រុមតាលីបង់អាចនឹងមានសន្តិភាព និងអាចនាំភាពរុងរឿងដល់ពលរដ្ឋរបស់ខ្លួនឬយ៉ាងណា?

៤. តើមានមេរៀនសំខាន់ៗអ្វីខ្លះសម្រាប់បណ្តាប្រទេសតូចៗដទៃទៀត ជាពិសេសកម្ពុជាអាចរៀនសូត្របាន?

 

លោកអ្នកអាចចូលទស្សនាកិច្ចពិភាក្សានេះទាំងស្រុងបាននៅក្នុងវីដេអូខាងក្រោមនេះ៖