លោក ប៉ូ សុវីនដា

ទីប្រឹក្សាផ្នែកយុទ្ធសាស្ត្រ

លោក ប៉ូ សុវីនដា ជាបេក្ខជនបណ្ឌិតទំនាក់ទំនងអន្តរជាតិប្រចាំសាកលវិទ្យាល័យ Griffith នៅទីក្រុង Brisbane, ប្រទេសអូស្ត្រាលី។ បច្ចុបន្ន លោកជាអ្នកសិក្សាស្រាវជ្រាវនៅ​វិទ្យាស្ថានខ្មែរសំរាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាព (CICP)។ លោកមានចំណាប់អាម្មណ៏ខ្លាំងទៅលើកិច្ចការទំនាក់ទំនងអន្តរជាតិ។ ចំណាប់អារម្មណ៍ក្នុងការស្រាវជ្រាវរបស់លោកដូចជា គោលនយោបាយការបរទេសរបស់ប្រទេសតូចៗ និងយុទ្ធសាស្ត្ររបស់ប្រទេសមហាអំណាច។ តំបន់ដែលលោកផ្តោតអាម្មណ៍ក្នុងការស្រាវជ្រាវ គឺនៅអាស៊ីអាគ្នេយ៏ដីគោក និងទំនាក់ទំនងរបស់អាស៊ីអាគ្នេយ៏ដីគោកជាមួយចិន។

អត្ថបទស្រាវជ្រាវរបស់លោកត្រូវបានចុះផ្សាយនៅលើស្ថាប័នស្រាវជ្រាវដូចជា Australian Journal of International Affairs, Journal of Current Southeast Asian Affairs, European Journal of East Asian Studies, Asian Studies Review, Southeast Asian Affairs (ISEAS Singapore), Explorations: A Graduate Journal of Southeast Asian Studies, The Diplomat, East Asia Forum, New Mandala, Khmer Times, The Interpreter, and Australian Outlook។​

សម្រង់ពាក្យសំដី និងការវិភាគរបស់លោកក៏ត្រូវបានចុះផ្សាយដោយសារព័ត៍មាន​ជាតិ​និងអន្តរជាតិផងដែរ ដូចជា South China Morning Post, វិទ្យុសំលេងសហរដ្ឋអាមេរិក (VOA), ភ្នំពេញ ប៉ុស្ដិ៍,​ សារព័ត៍មានថ្មីៗ និង  វិទ្យុ the Wire ប្រទេសអូស្ត្រាលី។