លោក គាត សៅ

មន្រ្តីគម្រោង

លោក គាត  សៅ បច្ចុប្បន្នគឺជាអ្នកសារព័ត៌មានក្នុងស្ថាប័នសារព័ត៌មាន Sky Brother Media។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យកម្ពុជា និងបរិញ្ញាបត្រភាសាជប៉ុនពីវិទ្យាស្ថានភាសាបរទេស។លោកជាជ័យលាភីអាហារូបករណ៍ ១០០% ពីសាកលវិទ្យាល័យចំនួន ៤៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ជំនាញភាសាជប៉ុន, សាកលវិទ្យាល័យកម្ពុជាសម្រាប់ជំនាញទំនាក់ទំនងអន្តរជាតិ, សាកលវិទ្យាល័យន័រតុនសម្រាប់ជំនាញពាណិជ្ជកម្មអន្តរជាតិ, និងវិទ្យាស្ថានវីកគីរម្យសម្រាប់ជំនាញព័ត៌មានវិទ្យា។

សៅធ្លាប់ទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងនិយាយសាធារណៈ (ប្រធានបទ បរិស្ថានគ្មានផ្សែងបារី)។  លោកធ្លាប់បម្រើការជាជំនួយការគម្រោង អប់រំកាយ សម្រាប់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា របស់ក្រសួងអប់រំ យុវជន និងកីឡា។  លោកក៍ធ្លាប់ជាមន្រ្តីគម្រោង និងជាអ្នកតស៊ូមតិផ្នែកគោលនយោបាយសម្រាប់ការគ្រប់គ្រងថ្នាំជក់ ក្នុងអង្គការចលនាដើម្បីសុខភាពកម្ពុជា។